មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ

FN ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ … Continue reading មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ